គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលសរសេរជាអក្សរកាត់ថា គ.រ.ឌ. ត្រូវបានរៀបចំឡើង ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការបំពេញមុខងារសេនាធិការជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល​(ក.ស.ឌ.) លើការងារបច្ចេកទេស និងគោលនយោបាយនៅក្នុងការដឹកនាំ សម្របសម្រួល និងជំរុញការកសាងរដ្ឋាភិបាលឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

Vision

ចក្ខុវិស័យនៃគោលនយោបាយនេះគឺ៖
-កសាងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈឌីជីថល
-ដាក់ប្រទេសកម្ពុជានៅលើផែនទីពិភពលោក

Objective

គោលនយោបាយនេះមានគោលបំណង “កសាងរដ្ឋាភិបាលឆ្លាត ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឌីជីថលជាប្រព័ន្ធអេកូឡូស៊ី សម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចនិងការកែទម្រង់លើគ្រប់វិស័យ ប្រកបដោយតម្លាភាពនិងភាពជឿទុកចិត្ត សំដៅបង្កើតបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយបរិយាបន្ន។”

គម្រោងយើងមាន