ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ - Ministry of Post and Telecommunications

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ - Ministry of Post and Telecommunications

Government Administration

Phnom Penh, Cambodia 430 followers

ទំព័រ Linkedin ផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

About us

ព័ត៌មានសង្ខេបស្តីពីក្រសួង ចក្ខុវិស័យ ជំរុញការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវា លើវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅ គ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា នៅក្នុងតំបន់ និងពិភពលោក ប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ ដើម្បីចូលរួមជំរុញ ការអភិវឌ្ឍសង្គម កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ បេសកកម្ម ដឹកនាំ និងគ្រប់គ្រងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ព្រមទាំង បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដោយ ឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី និងសមធម៌សង្គម។ ពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងរឹងមាំ ល្បឿនលឿន សុវត្ថិភាព និងជឿទុកចិត្ត ឱ្យបានដល់គ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ អភិវឌ្ឍវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ឱ្យមានលក្ខណៈទំនើប មានគុណភាពខ្ពស់ មានតម្លៃសមរម្យ និងមានសេវាគ្របដណ្ដប់ទូទាំងប្រទេសដែលប្រជាជន ទូទៅអាចប្រើប្រាស់ និងទទួលបានផលប្រយោជន៍ពីសេវានេះ។ អភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិចនៅថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិ ដើម្បីជំរុញការសម្របសម្រួលការគ្រប់គ្រងកិច្ចការរដ្ឋបាលរវាង ក្រសួងស្ថាប័នជាសេនាធិការរបស់រាជរដ្ឋាភិបាល និងការផ្តល់សេវា សាធារណៈជូនប្រជាជន ប្រកបដោយភាពរហ័ស ប្រសិទ្ធភាព តម្លាភាព សុវត្ថិភាព សន្សំសំចៃខ្ពស់ និងចំណេញពេលវេលា។ ជំរុញការបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់ និងផលប្រយោជន៍ នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន តាមរយៈការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ ការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាពមន្ត្រីរាជការ សិស្ស និស្សិត រួមទាំងវិស័យឯកជន។ លើកទឹកចិត្តវិនិយោគិនធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ និង ទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងធ្វើការ រៀបចំអភិក្រម ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍលើវិស័យ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ជំរុញប្រតិបត្តិករនៃវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំង បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន អនុវត្តសិទ្ធិ និងកត្វកិច្ច ស្របតាម លក្ខខណ្ឌ និងបទបញ្ញត្តិជាធរមាន ដើម្បីធានាការប្រកួតប្រជែងដោយ ស្របច្បាប់ និងស្មោះត្រង់ និងដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់។ គុណតម្លៃ៖ ប្រសិទ្ធភាព តម្លាភាព និងសមធម៌

Website
https://mptc.gov.kh
Industry
Government Administration
Company size
1,001-5,000 employees
Headquarters
Phnom Penh, Cambodia
Type
Public Company

Locations

  • Primary

    អគារលេខ ១៣ មហាវិថីព្រះមុនីវង្ សសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

    Phnom Penh, Cambodia 120210, KH

    Get directions

Employees at ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ - Ministry of Post and Telecommunications

Updates

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ ទាំង ៩ក្រុម --- ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាពនិងការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទូរគមនាគមន៍និងពង្រឹងគុណភាពសេវាទូរសព្ទចល័តក៏ដូចជាសេវាអ៊ីនធឺណិត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ក្នុងរាជធានីភ្នំពេញ ដែលមានក្រុមការងារប្រតិបត្តិទាំង ៩ក្រុម នៅតាមបុរី និងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ គិតមកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរី បានសាង់សង់ “បង្គោលអង់តែនរួម” ៧៤បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន៣ក្រុមហ៊ុន។ ស្ថានីយអង់តែនចំនួន១៥៧ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ៣៧ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ៥៨ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ៦២ ស្ថានីយ ដែលប្រតិបត្តិករបានបំពាក់ស្ថានីយអង់តែនតាមការបានគ្រោងទុក។ ជាមួយគ្នានេះ ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បានសាងសង់បន្ថែម “បង្គោលអង់តែនរួម” ២៩៨ បង្គោល ដែលស្ថានីយអង់តែនចំនួន៣២០ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ២៥ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ១០៣ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ១៩២ ស្ថានីយ។ ប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយអង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារបន្តពង្រឹងគុណភាពសេវាក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរី និងទីតាំងអគារខ្ពស់ៗ ក្នុងការជំរុញគុណភាពសេវា។ ជាមួយគ្នានេះដែរ ក្រុមការងារទទួលបន្ទុកតាមតំបន់នីមួយៗក្នុងរាជធានីភ្នំពេញ ត្រូវបន្តសម្របសម្រួលការចុះសម្ភាសន៍តាមតំបន់ក្នុងការសិក្សាស្វែងយល់អំពីស្ថានភាព និងកត្តាកំពុងប្រឈមនានា ជុំវិញការប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណិត ដើម្បីជាធាតុចូលក្នុងការរៀបចំជាដំណោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។ សូមជម្រាបជូនថា៖ បច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមសមាសភាពក្រុមការងារប្រតិបត្តិរហូតដល់ ៩ក្រុម ដើម្បីជួយពន្លឿនក្នុងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង និងជំរុញការអនុវត្តផែនការសកម្មភាពលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅក្នុងបុរី អគារ ខុនដូ-អាផាតមិន អគារខ្ពស់ អគារពាណិជ្ជកម្ម ផ្សារទំនើប និងទីតាំងផ្សេងទៀតតាមការចាំបាច់ នៅគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ។ រាជធានីភ្នំពេញ | ទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្ងៃទី៧ ឧសភា ២០២៤ #MPTC #GoDigitalCambodia #កម្ពុជាឆ្ពោះទៅឌីជីថល #ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ #កម្ពុជា #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
      +4
  • ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការសន្តិសុខឌីជីថល (គ.ស.ឌ.) បានអញ្ជើញចូលរួមកិច្ចប្រជុំ ដេីម្បីប្រកាសសមាសភាព និងផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់ គ.ស.ឌ. ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការ គ.ស.ឌ. ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គ.ស.ឌ.។ គ.ស.ឌ. ត្រូវបានបង្កើតឡើងក្នុងគោលដៅធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការបំពេញមុខងារដឹកនាំ សម្របសម្រួល និងជំរុញការគ្រប់គ្រងសន្តិសុខឌីជីថល ដើម្បីការពារអត្ថប្រយោជន៍របស់គ្រប់តួអង្គសង្គមទប់ទល់នឹងការវាយប្រហារគ្រប់រូបភាព ឆ្លើតតបគ្រប់ផ្នែកទាំងបច្ចេកទេសនិងកម្លាំងពាក់ព័ន្ធនឹងការធានានិងការពារសន្តិសុខឌីជីថល។ រាជធានីភ្នំពេញ៖ សាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៣ ឧសភា ឆ្នាំ២០២៤ #MPTC #GoDigitalCambodia #កម្ពុជាឆ្ពោះទៅឌីជីថល #ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ #កម្ពុជា #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
      +4
  • ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅក្រុងដូនកែវ ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងដូនកែវ មន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ៣២០នាក់ នៅសាលប្រជុំសាលាខេត្តតាកែវ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់តាមការចាត់តាំងដោះស្រាយតម្រូវការនៅមូលដ្ឋានឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ខេត្តតាកែវ | ថ្ងៃទី២ ឧសភា ២០២៤ #MPTC #GoDigitalCambodia #កម្ពុជាឆ្ពោះទៅឌីជីថល #ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ #កម្ពុជា #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
      +4
  • ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅសាលាស្រុកបាទី ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាទី មន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ៧៧០នាក់។ ខេត្តតាកែវ | ថ្ងៃទី២៧ មេសា ២០២៤ #MPTC #GoDigitalCambodia #កម្ពុជាឆ្ពោះទៅឌីជីថល #ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ #កម្ពុជា #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
      +4
  • សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន ១៨ ---

    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
      +4
  • ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធពុទ្ធស្ថាន ព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានការនិមន្តអញ្ជើញចូលរួមពី សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអនុប្រធានអចិន្ត្រៃយ៍គណៈសង្ឈនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូចៅអធិការវត្តព្រៃល្វា ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សប្បុរសជន លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណ ១៤៨០ អង្គ/នាក់។ ជាមួយគ្នានេះ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ និងឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសប្រគេនព្រះសង្ឈ និងជូនសប្បុរសជន ចំនួន៣៥ អង្គ/នាក់ ដែលមានស្នាដៃចូលរួមកសាងសមិទ្ធផលនានានៅក្នុងវត្តព្រៃល្វា ផងដែរ។ ខេត្តតាកែវ | ថ្ងៃទី២៤ មីនា ២០២៤ #MPTC #GoDigitalCambodia #កម្ពុជាឆ្ពោះទៅឌីជីថល #ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ #កម្ពុជា #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
      +4
  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តសន្លុង ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីព្រះមេគណខេត្តតាកែវ ព្រះគ្រូចៅអធិការវត្តសន្លុង ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណ ១៣៧០ អង្គ/នាក់។ ខេត្តតាកែវ | ថ្ងៃទី២២ មីនា ២០២៤ #MPTC #GoDigitalCambodia #កម្ពុជាឆ្ពោះទៅឌីជីថល #ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ #កម្ពុជា #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
      +4
  • ឯកឧត្តម តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានទូរគមនាគមន៍និងជាប្រធានឧត្តមមន្ត្រីឌីជីថលអាស៊ាន (ASEAN Digital Senior Officials Meeting-ADGSOM) បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតលើកទី១នៃថ្នាក់ដឹកនាំឧត្តមមន្ត្រីឌីជីថលអាស៊ាន និងក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៩-២១ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឧត្តមមន្ត្រី អមដោយប្រតិភូនៃបណ្តាប្រទេសជាសមាជិក និងតំណាងលេខាធិការដ្ឋានអាស៊ាន។ រាជធានីភ្នំពេញ | ថ្ងៃទី២១ មីនា ២០២៤ #MPTC #GoDigitalCambodia #កម្ពុជាឆ្ពោះទៅឌីជីថល #ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ #កម្ពុជា #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
      +4
  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី១នៃក្រុមការងារអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ “THE 1st ASEAN WORKING GROUP ON ANTI-ONLINE SCAM MEETING” ដោយមានការអញ្ជើញចូលរួមពី ឧត្តមមន្ត្រីឌីជីថលអាស៊ាន(ADGSOM) អមដោយប្រតិភូនៃបណ្តាប្រទេសជាសមាជិក ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យានិងព័ត៌មានអាស៊ាន (Asean ICT Centre) និងតំណាងលេខាធិការដ្ឋានអាស៊ាន នៅសណ្ឋាគារភ្នំពេញ។ រាជធានីភ្នំពេញ | ថ្ងៃទី១៩ មីនា ២០២៤ #MPTC #GoDigitalCambodia #កម្ពុជាឆ្ពោះទៅឌីជីថល #ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ #កម្ពុជា #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
      +4
  • ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល”។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការជានារីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ទីរ ប.ទ.ខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំនិងក្រុមការងារចលនាស្ត្រីខេត្តតាកែវ សរុបប្រមាណ ៤០០នាក់។ រាជធានីភ្នំពេញ | ថ្ងៃទី៧ មីនា ២០២៤ #MPTC #GoDigitalCambodia #កម្ពុជាឆ្ពោះទៅឌីជីថល #ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ #កម្ពុជា #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

Similar pages